សកលវិទ្យាល័យរាជផាត់បុរីរម្យមានទីតាំងស្ថិតនៅ លេខទី 430 ផ្លូវជិរៈ ស្រុកមឿង ខេត្តបុរីរម្យ ឈាងខាងលិចសាលាខេត្តបុរីរម្យ។ មានផ្ទៃដីសរុប 197.127 រ៉ៃ។ ដើមឡើយផ្ទៃដីនេះជាផ្នែកមួយនៃទីលានយន្ដហោះរបស់កងទ័ពអាកាស។ ក្រោយមកកងទ័ពអាកាសបានបែងចែកមួយភាគខាងលិចឲ្យទៅកងប៉ូលិសនគបាសប្រត្តិបត្តិការពិសេសនិងការិយាល័យអភិវឌ្ឍជនបទប្រចាំខេត្តបុរីរម្យ ហើយមួយភាគខាងកើតឲ្យទៅថ្នាក់ខេត្តដើម្បីបង្កើតជាវិទ្យាល័យគរុកោសល្យខេត្តបុរីរម្យ។
សកលវិទ្យាល័យរាជផាត់បុរីរម្យដើមឡើយមានឈ្មោះថា “វិទ្យាល័យគ្រូបុរីរម្យ (វិទ្យាល័យគរុកោសល្យខេត្តបុរីរម្យ)” ដោយយោងទៅតាមសេចក្ដីត្រូវការរបស់រាជការហើយនិងប្រជាជននៅខេត្តបុរីរម្យទាំងមូល ដែលដឹកនាំដោយអភិបាលខេត្តបុរីរម្យ (លោកស៊ុរ៉ាវុឍិ ប៊ុនយ៉ានុសាសន៍) ព្រមទាំងអ្នកតំណាងរាស្ត្រប្រចាំខេត្តបុរីរម្យ ក្នុងគោលបំណងក្នុងការបំពេញសេចក្ដីត្រូវការរបស់ប្រទេសដែលកំពុងខ្វះខាតគ្រូ។ ទីបំផុត វិទ្យាល័យគរុកោសល្យបានចាប់បដិសន្ធិឡើងនៅខែតុលា ព.ស. 2514 ដោយទទួលបានថវិការជាតិ (ថវិកាជាតិប្រចាំឆ្នាំ 2515) ចំនួន 9 លានបាត ដើម្បីសាងសង់អាគារមួយខ្នង ហើយនិងគម្រោងសាងសង់ផ្សេងៗទៀតដូចជា ផ្លូវថ្នល់ ទឹក ហើយនិងភ្លើងអគ្គិសនីជាដើម។
ការសាងសង់បានចាប់ផ្ដើមនៅថ្ងៃទី 6 ខែតុលា ព.ស. 2514 ហើយក្រុមអ្នកចាប់ផ្ដើមការសាងសង់ដឹកនាំដោយលោកគ្រូ វិឆា អាត់តៈសាត (ក្រោយមកលោកបានងារថ្មីជា លោកគ្រូធំ ព្រឹទ្ធបុរស ហើយនិងសកលវិទ្យាធិការដំបូងបង្អស់របស់វិទ្យាល័យគរុកោសល្យបុរីរម្យ), លោកគ្រូ បណ្ឌិត ខាំប៉ាំង, លោកគ្រូណារ៉ុង វិឆាថេប ហើយនិងលោកគ្រូចេនវិត ផាសុក។ វិទ្យាល័យគរុកោសល្យបុរីរម្យបានចាប់ផ្ដើមទទួលពាក្យនិស្សិតជាលើកដំបូងនៅឆ្នាំសិក្សា ព.ស. 2515 ដោយបើកបង្រៀនថ្នាក់បរិញ្ញាប័ត្យរងឯកទេសការសិក្សាកម្រិតទាប ដោយមាននិស្សិតថ្នាក់ធម្មតាចំនួន 455 នាក់ និងនិស្សិតរៀនពេលយប់ចំនួន 1,358 នាក់ មានលោកគ្រូអ្នកគ្រូប្រចាំជំនាន់ដំបូងចំនួន 44 នាក់។ ក្នុងឆ្នាំសិក្សា ព.ស. 2516 វិទ្យាល័យគរុកោសល្យបុរីរម្យបានបើកបង្រៀនថ្នាក់បរិញ្ញាប័ត្ររងកម្រិតខ្ពស់ទាំងរៀនពេលថ្ងៃ និងពេលយប់ផងដែរ។
ព.ស. 2519 វិទ្យាល័យគ្រូបុរីរម្យត្រូវបានលើកតម្កើងឲ្យក្លាយជាវិទ្យាល័យគរុកោសល្យបុរីរម្យតាមព្រះរាជក្រិតវិទ្យាល័យគរុកោសល្យ ព.ស 2518 ដែលជាហេតុធ្វើឲ្យវិទ្យាល័យគរុកោសល្យបានប្ដូរតំណែងអ្នកគ្រប់គ្រងកម្រិតខ្ពស់បង្អស់ពី នាយកប្រត្តិបត្តិ(ผู้อำนวยการ) ជាអធិការវិញ ហើយប្ដូរបែបបទការហៅឈ្មោះពី ផ្នែកមុខវិជ្ជា(หมวดวิชา) ទៅជាគណៈឯកទេស(คณะวิชา) ហើយនៅក្នុងឯងទេសនិមួយៗមានការិយាល័យគ្រប់គ្រងផ្ទាល់ខ្លួន ហើយសិក្សាតាមកម្មវិធីសិក្សាថ្មីតាមសភាគរុកោសល្យដោយប្ដូរពីការដែលនិស្សិតត្រូវរៀន 3 ឆមាស មកនៅត្រឹម 2 ឆមាសវិញ។
នៅឆ្នាំសិក្សា ព.ស. 2521 វិទ្យាល័យគរុកោសល្យបុរីរម្យបានបើកបង្រៀនថ្នាក់បរិញ្ញាប័ត្រ ដែលសិក្សា 2 ឆ្នាំក្រោយការចប់បរិញ្ញាប័ត្ររង ជាជំនាន់ដំបូង ដោយបើកបង្រៀនថ្នាក់ធម្មតាចំនួន ៦ ឯកទេសគឺ ភាសាអង់គ្លេស ភាសាថៃ កីឡា សិក្សាសង្គម សិល្បៈ និងវិទ្យាសាស្ត្រទូទៅ ហើយបានបើកវគ្គសិក្សា 2 ឆ្នាំក្រោយបរិញ្ញាប័ត្ររងសម្រាប់គ្រូប្រចាំការដោយសិក្សារាល់ថ្ងៃសៅរណអាទិត្យ (ក្នុងឆមាសទី 2) ឆ្នាំសិក្សា ព.ស. 2521 ផងដែរ ក្នុងនាម “គ្រោងការអប់រំគ្រូប្រចាំការ”។ ក្នុងឆ្នាំសិក្សាក្រោយមកទៀត បានបើកមជ្ឍមណ្ឌលការសិក្សាគ្រូប្រចាំការសម្រាប់គ្រូប្រចាំការនៅសាលារៀន រយអិតវិទ្យាល័យ ខេត្តរយអិត។
វិទ្យាល័យគរុកោសល្យបុរីរម្យបានបើកកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រគរុកោសល្យ 4 ឆ្នាំ ជាលើកដំបូងនៅឆ្នាំសិក្សា 2524 មានពីរឯកទេស គឺ ភាសាថៃ និងវិទ្យាសាស្ត្រទូទៅ ហើយបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររងកម្រិតខ្ពស់ 3 ឯកទេសបន្ថែមទៀត មាន បណ្ណារក្សសាស្ត្រ អភិវឌ្ឍសហគមន៍ និងសហករណ៍ ហើយបិតកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រកម្រិតទាបផងដែរ។
នៅឆ្នាំសិក្សា 2527 មានការពង្រីកមូលដ្ឋានការសិក្សាទៅជា បច្ចេកទេសអាជីវៈ ហើយបានបើកកម្មវិធីសិក្សាបច្ចេកទេសអាជីវៈថ្នាក់បរិញ្ញាប័ត្ររងកម្រិតខ្ពស់ជាច្រើនឯកទេសគឺ ភោជនីសាស្ត្រ សំណង់ កសិកម្ម និងសិល្បៈកម្ម។
នៅឆ្នាំ ព.ស. 2527 មានការកែប្រែព្រះរាជក្រិតវិទ្យាល័យគរុកោសល្យ ព.ស. 2518 ដោព្រះរាជក្រិតថ្មីនេះបានផ្ដល់សិទ្ធិឲ្យវិទ្យាល័យគរុកោសល្យអាចបើកវគ្គសិក្សាឯងទេសផ្សេងៗទៀតបានក្រៅពីផ្នែកគរុកោសល្យ។ ក្រោយមកវិទ្យាល័យគរុកោសល្យបុរីរម្យបានបើកកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតជាច្រើនទាំងថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្ររង មានឯកទេសថ្មីបន្ថែមទៀតដូចជា បសុពេទ្យ សេដ្ឋសាស្ត្រសហករណ៍ អភិវឌ្ឍសហគមន៍ជាដើម។ ហើយបរិញ្ញាដែលនិស្សិតនឹងបានទទួលរួមមាន ៣ កម្មវិធីសិក្សា គឺ បរិញ្ញាប័ត្រគរុកោសល្យ(ค.บ.) បរិញ្ញាប័ត្រសិល្បៈសាស្ត្រ(ศศ.บ.) ហើយនិង បរិញ្ញាប័ត្រវិទ្យាសាស្ត្រ(วท.บ.)។
ព.ស. 2538 មានការយកព្រះរាជក្រិតស្ថាប័នរាជផាត់មកប្រើជំនួសព្រះរាជក្រិតវិទ្យាល័យគរុកោសល្យ ហើយបានប្ដូរឈ្មោះវិទ្យាល័យគរុកោសល្យបុរីរម្យមកជាស្ថាប័នរាជផាត់បុរីរម្យ ហើយតំណែងរបស់អធិការ មកជាសកលវិទ្យាធិការ ហើយប្ដូរគណៈឯកទេស(คณะวิชา) មកជាមហាវិទ្យាល័យ(คณะ) ហើយប្ដូរប្រធានគណៈឯកទេស(หัวหน้าคณะวิชา) មកជាព្រឹទ្ធបុរស(คณบดี)។ ក្រៅពីនេះអាចបើកបង្រៀនដល់ថ្នាក់បណ្ឌិតដោយប្រកាន់ទស្សនវិស័យ ជាស្ថាប័នសិក្សាដើម្បីអភិវឌ្ឍសហគមន៍។ តាមព្រះរាជក្រិតនេះ ស្ថាប័នរាជផាត់បុរីរម្យបានពង្រីកមូលដ្ឋានការអប់រំដោយបានបើកកម្មវីធីសិក្សាផ្សេងៗស្របតាមតម្រូវការនៃការអភិវឌ្ឍសហគមន៍ ហើយបានបើកបង្រៀនថ្នាក់អនុបណ្ឌិតឯកទេស ការគ្រប់គ្រងការសិក្សា នៅឆ្នាំសិក្សា 2541។ ក្រោយមកបានបើកបង្រៀនថ្នាក់អនុបណ្ឌិតក្នុងឯកទេសផ្សេងៗទៀតដូចជា ឯកទេសកម្មវិធីសិក្សានិងការអប់រំ ឯកទេសគ្រប់គ្រងធុរកិច្ច ឯកទេសការស្រាវជ្រាវនិងអភិវឌ្ឍសហគមន៍ ហើយនិងឯកទេសគ្រប់គ្រងរដ្ឋបាល។
ព.ស. 2547 មានការប្រះកាសប្រើព្រះរាជក្រិតស្ដីពីសកលវិទ្យាល័យរាជផាត់ ជំនួសព្រះរាជក្រិតស្ថាប័នរាជផាត់ ហើយសកលវិទ្យាល័យរាជផាត់បុរីរម្យបានក្លាយជាស្ថាប័នដែលប្រកបទៅដោយគុណភាព ហើយបានបង្កើតឲ្យមាននូវសភាសកលវិទ្យាល័យ, សភាគ្រប់គ្រងការអប់រំ, សភាសម្រាប់លើកតំកើងសកម្មភាពការងាររបស់សកលវិទ្យាល័យ ហើយនិងសភាសម្រាប់សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ ជាដើម។ ការបែងចែកផ្នែកគ្រប់គ្រងការងារមន្ត្រីរាជការតាមមហាវិទ្យាល័យរបស់សកលវិទ្យាល័យរួមមាន ការិយាល័យសកលវិទ្យាធិការនៃមហាវិទ្យាល័យគរុកោសល្យ មហាវិទ្យាល័យមនុស្សសាស្ត្រនិងសង្គមសាស្ត្រ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យបច្ចេកវិទ្យាកសិកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រគ្រប់គ្រង ស្ថាប័នការស្រាវជ្រាវ ការិយាល័យសិល្បៈនិងវប្បធម៌ ផ្នែកបណ្ណាល័យនិងបច្ចេកវិទ្យាកុំព្យូទ័រនិងព័ត៌មានវិទ្យា ហើយនិងការិយាល័យទ្រទ្រង់គុណភាពអប់រំនិងចុលបញ្ជី។ លើសពីនេះទៅទៀត សកលវិទ្យាល័យមានគម្រោងនឹងបង្កើតមហាវិទ្យាល័យបច្ចេកវិទ្យាឧស្សាហកម្ម ដែលជាមហាវិទ្យាល័យរណបថ្មីមួយទៀតដោយបានធ្វើលិខិតស្នើរសុំដីរដ្ឋមួយកន្លែងស្ថិតនៅឃុំប៉ៈខាំ និងឃុំហ៊ូថាំនប់ ដែលជាកម្មសិទ្ធិរបស់ស្ថានីស្រាវជ្រាវនិងធ្វើតេស្តពូជសត្វខេត្តបុរីរម្យ ក្រសួងកសិកម្មនិងសហករណ៍ មានផ្ទៃក្រឡា 1834.1.32 រ៉ៃ។ ក្រសួងបានអនុញាតិឲ្យសកលវិទ្យាល័យប្រើប្រាស់ផ្ទៃដីនោះនៅខែ កក្កដា ព.ស. 2548។ ពេលនេះសកលវិទ្យាល័យបាននឹងកំពុងធ្វើការអភិវឌ្ឍដើម្បីពង្រីកឱកាសដល់និស្សិតបានទៅសិក្សាតាមសហគមន៍តាមទស្សនវិស័យរបស់សកលវិទ្យាល័យផងដែរ។