ទស្សនៈវិស័យ ( Philosophy )
សកលវិទ្យាល័យរាជផាត់បុរីរម្យជាស្ថាប័នសិក្សាដើម្បីអភិវឌ្ឍសហគមន៍ក្នុងតំបន់
ចក្ខុវិស័យ ( Vision )
ក្នុងឆ្នាំពុទ្ធស័ករាជ 2564 សកលវិទ្យាល័យរាជផាត់ប៊ុរីរម្យនឹងក្លាយជាស្ថាប័នសិក្សាឈានមុខនៅភាឦសានដើម្បីអភិវឌ្ឍសហគមន៍និងប្រកួតប្រជែងលើឆាកអន្តរជាតិ។
បេសកកម្ម( Missions)
1) ផលិតអ្នកចេះដឹងព្រមទាំងបង្កើតឱកាសលើផ្នែកអប់រំដែលប្រកបទៅដោយគុណភាពតាមកម្រិតស្តង់ដារការអប់រំនិងការប្រកបអាជីព។
2) ជម្រុញការសិក្សាស្រាវជ្រាវដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយក្នុងការអភិវឌ្ឍសហគមន៍ជាតិ ព្រមទាំងបង្កើតបណ្ដាញការសិក្សាស្រាវជ្រាវផងដែរ។
3) ផ្ដល់សេវាកម្មការអប់រំ និងបណ្ជូនបន្តនូវបច្ចេកទេសដើម្បីលើកតម្កើងភាពរឹងមាំរបស់សហគមន៍។
4) ថែរក្សាកេរ្តិ៍ដំណែលសិល្បៈវប្បធម៌ព្រមទាំងលើកតម្កើងនឹងពង្រីកបន្ថែម។
5) បង្កើត និងអភិវឌ្ឍ គ្រូដែលប្រកបទៅដោយគុណភាព។
6) លើកតម្កើងនិងពង្រីកបន្ថែមតាមគម្រោងតាមព្រះរាជតម្រិះ ទ្រទ្រង់និងរួមចំណែកក្នុងការគ្រប់គ្រង ថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។
ទិសដៅសំខាន់ៗក្នុងគម្រោង 4 ឆ្នាំ
1) សកលវិទ្យាល័យ ទទួលស្គាល់ពីសហគមន៍ជាតិលើគ្រប់វិស័យ។
2) សកលវិទ្យាល័យ មានភាពឈានមុខលើវិស័យអប់រំនិងត្រៀមខ្លួនរួចជាស្រេចក្នុងភាពជាសមាជិកអាស៊ាន។
3) សកលវិទ្យាល័យ ជាស្ថាប័នឧត្តមសិក្សាឈានមុខលើផ្នែកសិក្សាអប់រំ។
4) សកលវិទ្យាល័យ ជាប្រភពនៃចំណេះដឹងសំខាន់របស់សហគមន៍។
5) សកលវិទ្យាល័យជាស្ថាប័នឧត្តមសិក្សាដែលទ្រទ្រង់ សិក្សាស្រាវជ្រាវ និងថែរក្សាសិល្បៈវប្បធម៌។
6) សកលវិទ្យាល័យជាអង្កការដែលមានការគ្រប់គ្រងទ្រព្យសម្បត្តិយ៉ាងមានប្រសិទ្ធភាព និងប្រើប្រាស់យ៉ាងមានតម្លៃ។
7) សកលវិទ្យាល័យជាកន្លែងដែលសំបូរទៅដោយមនុស្សល្អ ប្រកបទៅដោយសមត្ថភាព ហើយរស់នៅជាមួយគ្នាយ៉ាងមានសេក្ដីសុខ មានវិធីសាស្ត្រការគ្រប់គ្រងដែលងាយស្រួល ទាន់ពេលវេលា និងតម្លាភាព។
គោលការភារកិច្ច 6 ផ្នែក
1) ផ្នែកគ្រប់គ្រងការអប់រំនិងផលិតបណ្ឌិតដែលប្រកបទៅដោយគុណភាព។
2) ផ្នែកបច្ចេកទេសពត៌មានវិទ្យានិងការបញ្ជូនបន្ត ។
3) ផ្នែកការស្រាវជ្រាវនិងសេវាកម្មសហគមន៍។
4) ផ្នែកការផ្គត់ផ្គង់សិល្បៈវប្បធម៌។
5) ផ្នែកការគ្រប់គ្រងទ្រព្យសម្បត្តិ និងសិទ្ធិការប្រើប្រាស់។
6) ផ្នែកការអភិវឌ្ឍបុគ្គលិក
និស្សិតមានការយល់ដឹងដែលត្រឹមត្រូវ មានចំណេះដឹងគួបផ្សំជាមួយនឹងគុណធម៌ ដឹកនាំសង្គមឲ្យអភិវឌ្ឍ។
- យល់ដឹងដែលត្រឹមត្រូវ មានន័យថានិស្សិតមានមនោគតិល្អស្អាត មានភាពស្មោះត្រង់សុចរិត និងស្ម័គ្រចិត្តជួយសង្គម។
- មានចំណេះដឹង មានន័យថានិស្សិតមានចំណេះដឹងលើគ្រប់ផ្នែក មានជំនាញ សមត្ថភាព និងសក្ដានុភាពក្នុងអវិជ្ជាជីវៈ។
- មានគុណធម៌ មានន័យថា និស្សិតមានគុណធម៌ក្នុងការប្រកបអាជីព នឹងប្រត្តិបត្តិខ្លួនសមរម្យក្នុងនាមជាបញ្ញាជន។
ដឹកនាំសង្គមឲ្យអភិវឌ្ឍ មានន័យថា និស្សិតដែលចប់ទៅហើយនឹងក្លាយជាចំណែកដ័សំខាន់ក្នុងការអភិវឌ្ឍសង្គម ទាំងតួនាទីជាអ្នកដឹកនាំល្អ មានភាពក្លាហាន មុះមុតក្នុងការដឹកនាំសង្គមឆ្ពោះទៅកាន់ការកែប្រែថ្មីដែលប្រសើរជាងមុនដោយសន្តិវិធី ស្មោះត្រង់ តម្លាភាព ក្នុងរបបប្រជាធិប្បតេយ្យដោយមានព្រះមហាក្សត្រជាប្រមុខ។